សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានចូលរួម កម្មវិធីផ្សព្វផ្សាយការអនុវត្តន៍គម្រោងខេត្តតាកែវ
សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានចូលរួម កម្មវិធីផ្សព្វផ្សាយការអនុវត្តន៍គម្រោងខេត្តតាកែវ នៅសាលាស្រុកបាទី ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ ។
ឯកឧត្តមបានមានប្រសាសន៍ថា ក្រោមជំនួយឧបត្ថម្ភតាមរយៈ ឯកឧត្តម Liu Kaiyang អនុប្រធានមូលនិធិចិនដើម្បីសន្តិភាព និងអភិវឌ្ឈន៍ CFPD បានឲ្យដឹងថា មានគម្រោង៤ ដែលយើងត្រូវធ្វើការ អនុវត្តនៅខេត្តតាកែវ ដូចជា៖
១. គម្រោងអគ្គីសនីសូឡា ១០០ កន្លែង
២. គម្រោងអណ្ដូងទឹកស្អាត ១០០ អណ្ដូង
៣. គម្រោងពិនិត្យព្យាបាលភ្នែក វះកាត់ភ្នែក សហការណ៍ជាមួយមន្ទីរពេទ្យភ្នែក និងជាមួយអង្គការ ការីតាសកម្ពុជា
៤. គម្រោងជួសជុលផ្លូវលំប្រវែង ៩គីឡូម៉ែត្រ ក្នុងឃុំដូង ស្រុកបាទី និងគម្រោងជួសជុល សាលារៀន ៣ខ្នង ស្ថិតនៅឃុំដូង ស្រុកបាទី ៕