ស.ស.យ.ក. ខេត្តតាកែវ បាននាំយកថវិកាមួយចំនួនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះគ្រួសារសព លោក ប៉ាន សិរីវុឌ្ឍ

ស.ស.យ.ក. ខេត្តតាកែវ បាននាំយកថវិកាមួយចំនួនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះគ្រួសារសព លោក ប៉ាន សិរីវុឌ្ឍ
នៅរសៀលថ្ងៃច័ន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បាននាំយកថវិកាមួយចំនួនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះគ្រួសារសពលោក ប៉ាន សិរីវុឌ្ឍ អនុប្រធានការិយាល័យគណនេយ្យ សាលាខេត្តតាកែវ ត្រូវជាឪពុកបង្កើតរបស់ លោកស្រី ប៉ាន សុភារ័ត្ន អនុប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ នៃលេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ ដែលបានទទួលមរណភាព កាលពីម៉ោង ១រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ដោយរោគាពាធ ។
សូមឧទ្ទិសដល់បុណ្យបារមី វត្ថុស័ក្តិសិទ្ធទាំងឡាយសូមជួយឃុំគ្រងដួងវិញ្ញាណក្ខន្ធលោក ឲ្យបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។