ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ចំនួន៤៥រូប បានចូលរួមកម្មវិធីបោះជំរំមិត្តភាពយុវជន កម្ពុជា−វៀតណាម

ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ចំនួន៤៥រូប បានចូលរួមកម្មវិធីបោះជំរំមិត្តភាពយុវជន កម្ពុជា−វៀតណាម លេីកទី៧ ដែលរៀបចំដោយ ស.ស.យ.ក. ខេត្តកោះកុង ដោយមានការចូលរួមពី យុវជន ស.ស.យ.ក. ខេត្តតាកែវ ខេត្តកោះកុង និងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និង ខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
នៅក្នុងកម្មវិធីនេះក៏មានការប្រកួតបាល់ទាត់មិត្តភាព ការលេងល្បែងប្រជាប្រិយខ្មែរការសម្តែងសិល្បៈ ការចែករំលែកក្តីស្រលាញ់ដល់កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ការចែករំលែកក្តីស្រលាញ់ជូនអ៊ុំ ពូមីង អតីតយុទ្ធជន និងកម្មវិធីផ្សេងៗជាច្រើនទៀត។
នៅល្ងាចថ្ងៃដដែល ក៏មានពិធីបេីកកម្មវិធី បោះជំរំមិត្តភាពយុវជន កម្ពុជា−វៀតណាម លេីកទី៧នេះ ដែលស្ថិតក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថន អភិបាលខេត្តកោះកុង និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង ។
កម្មវិធីបោះជំរំមិត្តភាពយុវជនកម្ពុជា-វៀតណាម នេះប្រព្រឹត្តទៅនៅខេត្តកោះកុង ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែមេសា ឆ្នាំ២០១៨។