ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបសំណេះសំណាលថ្លែងអំណរគុណដល់យុវជនស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា
ក្រោយពីបញ្ចប់បេសកកម្ម ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដ៏ជោគជ័យ នៅព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបសំណេះសំណាលថ្លែងអំណរគុណដល់យុវជនស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ និងជូនដំណើរយុវជនយេីងត្រលប់ទៅគេហដ្ឋានវិញ ប្រកបដោយភាពស្និតស្នាល និងស្នាមញញឹម ។