ជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ នៅភូមិខ្ញុំ មានការសម្ដែងរបាំប្រពៃណី ការរាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយ ជាមួយប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ រាប់ពាន់នាក់

ជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ នៅភូមិខ្ញុំ មានការសម្ដែងរបាំប្រពៃណី ការរាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយ ជាមួយប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ រាប់ពាន់នាក់។
លេីសពីនេះទៅទៀត នារសៀលថ្ងៃដដែល ក៏មានប្រារព្ធពិធី ដង្ហែព្រះបដិមា និងស្រង់ព្រះ នៅបរិវេណលានជល់ដំរី ដែលមានការចូលរួមពីព្រះសង្ឃចំនួន២១៦អង្គ យាយជីតាជី ចំនួន៣០០នាក់ និងពុទ្ធបរិស័ទច្រេីនរាប់ពាន់នាក់ចូលរួមអមដោយការប្រគំភ្លេងពិណពាទ្យ ។
ពិធី ដង្ហែព្រះបដិមា និងស្រង់ព្រះ ជាពិធីបែបពុទ្ធសាសនាដែលប្រជាពលរដ្ឋខ្មែរតែងតែរៀបចំសម្រាប់ធ្វើការស្រង់ទឹកជូនដល់ព្រះពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតា បុព្វការីជនតាមវត្តអារាម និងតាមភូមិស្រុក ដើម្បីសុំខមាទោសចំពោះកំហុសឆ្គងកន្លងមក។ ជាទូទៅ ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃវារៈឡើងស័ក ជាថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ។