សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី ក្បូនដង្ហែអង្គរសង្ក្រាន្តឆ្នាំ២០១៨

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី ក្បូនដង្ហែអង្គរសង្ក្រាន្តឆ្នាំ២០១៨
នៅរសៀលថ្ងៃអាទិត្យ ១កើត ខែពិសាខ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី ក្បូនដង្ហែអង្គរសង្ក្រាន្តឆ្នាំ២០១៨ ក្រោមប្រធានបទ “មុន្នីគោតម” ដែលប្រព្រឹត្តនៅ មុខទីលានជល់ដំរី ។
ការដង្ហែក្បូនមុន្នីគោតម គឺជាជាទស្សនីយភាពមួយឧទ្ទិសដល់ពន្លឺដ៏ប្រសេីរចាំងចែង លេីផែនដីសុវណ្ណភូមិ ដែលផ្ដល់ជីវិតដល់សត្វលោកប្រកបដោយសេចក្ដីរីករាយ ស្នាមញញឹម ក្ដីរំពឹង និងភាពសម្បូរសប្បាយ ។ ការដង្ហែក្បូននេះ គឺមានផែនបង្ហាញពីស្ថាបត្យកម្ម និងចម្លាក់ អក្សរសាស្ត្រ សិល្បៈ ជំនឿ ទំនៀមទម្លាប់ និងប្រពៃណីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈផែនទាំង៩ រួមមានផែនសួស្ដីឆ្នាំថ្មី ផែនព្រះនាងមហោធរៈទេវី ផែនពន្លឺប្រសិទ្ធិ ផែនឥន្ទបត្ត ផែនសហស្សវិចិត្រវាយនា ផែនផលានុផល ផែនសាទពរ ផែនពេញចិត្ត និងផែនខ្ញុំ ស.ស.យ.ក. ។
ពិធីដង្ហែក្បូននេះ គឺមានការចូលរួមទស្សនាយ៉ាងកុះករពីមន្ត្រីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងយុវជនគ្រប់ទិសទីប្រកបដោយក្ដីសប្បាយរីករាយក្រៃលែង ។