សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រះសង្ឃ មន្ត្រីនៃរាជរដ្ឋាភិបាល សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ប្រជាពលរដ្ឋ បាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំច
សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រះសង្ឃ មន្ត្រីនៃរាជរដ្ឋាភិបាល សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ប្រជាពលរដ្ឋ បាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ព្រះនាម មហោទរាទេវី នៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប។
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងសូមទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ជួយតាមថែរក្សា បីបាច់ ឃុំគ្រង និងប្រសិទ្ធពរបវរមហាប្រសើរ ជូនដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ មានសុភមង្គល វិបុលសុខ កម្លាំងមាំមួន ប្រាជ្ញាវៀងវៃ អាយុយឺនយូ និងទទួលបានពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយគ្រប់ក្រុមគ្រួសារ ។