សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លេីកទី៦ ឆ្នាំ២០១៨

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លេីកទី៦ ឆ្នាំ២០១៨
នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំច នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ ព្រមទាំងបានអញ្ជេីញទស្សនកិច្ចនូវការបង្ហាញស្នាដៃ វប្បធម៌ប្រពៃណី និងល្បែងកំសាន្តផ្សេងៗ នៅក្នុងបរិវេណ "ភូមិខ្ញ៊ំ" ព្រមទាំងបានចូលរួមរាំលេងកំសាន្តចង្វាក់សារ៉ាវ៉ាន់ប្រពៃណីខ្មែរយ៉ាងសប្បាយរីករាយ នៅទីលានជល់ដំរី ។
ពិធីនេះ គឺមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល អង្គទូត ភ្ញៀវជាតិ អន្តរជាតិ និងយុវជនយ៉ាងច្រើនកុះករផងដែរ ។ អង្គរសង្រ្កាន្ត គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលផ្តល់នូវការកំសាន្ត សប្បាយរីករាយជួបជុំគ្នាតាមរយៈការបង្ហាញនូវវប្បធម៍ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជា ក្នុងនោះមានសិល្បៈ របាំ ល្បែងប្រជាប្រិយនិង ការតាំងបង្ហាញពីការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរៀបចំ និងសម្តែងដោយក្រុមយុវជន យុវនារី និងសិល្បករខ្មែរជាច្រើនរូប ។