គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី សហការជាមួយអាជ្ញាធរស្រុកបាទី រៀបចំព្រឹត្តិការណ៍សង្ក្រាន្តតាព្រហ្ម ទន្លេបាទី
គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី សហការជាមួយអាជ្ញាធរស្រុកបាទី រៀបចំព្រឹត្តិការណ៍សង្ក្រាន្តតាព្រហ្ម ទន្លេបាទី
គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ ដឹកនាំដោយ លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុក និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី បានសហការជាមួយអាជ្ញាធរស្រុកបាទី រៀបចំព្រឹត្តិការណ៍សង្ក្រាន្តតាព្រហ្ម ទន្លេបាទី ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ដែលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០១៨ នេះ ។
ក្រុមការងាររៀបចំព្រឹត្តិការណ៍នេះ សង្ឃឹមយ៉ាងមុតមាំថា ពុកម៉ែ បងប្អូននៅក្នុងស្រុកបាទី ជាពិសេសសាធារណជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមទស្សនា កំសាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឲ្យបានច្រេីនកុះករ។