សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្រាំកក់ សំអាតបរិស្ថាន ទីប្រជុំអង្គតាសោម ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្រាំកក់ សំអាតបរិស្ថាន ទីប្រជុំអង្គតាសោម ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី
លោក ហ៊ត មនោ អភិបាលរងស្រុកត្រាំកក់ និងជាប្រធានសហព័ន្ធយុវជនកម្ពុជា ស្រុកត្រាំកក់ បានដឹកនាំសមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្រាំកក់ ចំនួន ៤០នាក់ មកពី វិទ្យាល័យ អង្គតាសោម និងវិទ្យាល័យ សុខអាន ១ឧសភា ចូលរួមសំអាតបរិស្ថានទីប្រជុំ អង្គតាសោម ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធាន មន្រ្តីការិយាល័យអប់រំយុវជន និងកីឡា ស្រុកត្រាំកក់ បេ អឹម អធិការនគរបាលស្រុកត្រាំកក់ លោក លោកស្រីក្រុមប្រឹក្សាឃុំអង្គតាសោម លោក លោកស្រីមេភូមិ មេភូមិរង និងសមាជិកភូមិ អង្គតាសោម ព្រៃរំដេង និងព្រៃស្រោង ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ នាពេលខាងមុខនេះ ។