សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងវិទ្យាល័យនានាក្នុងស្រុកបាទី បាននឹងកំពុងរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងវិទ្យាល័យនានាក្នុងស្រុកបាទី បាននឹងកំពុងរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមកម្មវិធីដូចខាងក្រោម ÷
-សង្ក្រាន្តវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨
-សង្ក្រាន្តវិទ្យាល័យ ឈើទាលជ្រុំ ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨
-សង្ក្រាន្តវិទ្យាល័យ សុខ អាន ទន្លេបាទី ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨
-សង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន ១មិថុនា ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨
-សង្ក្រាន្តវិទ្យាល័យ សុខ អាន ត្រាំខ្នារ ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨
-សង្ក្រាន្ត តាព្រហ្ម ទន្លេបាទី ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨