សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង-ស្រុក នៃខេត្តតាកែវ បាននិងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំកម្មវិធីអបអរសាទរឆ្នាំថ្មីនៅតាមមូលដ្ឋានរៀងៗខ្លួន

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង-ស្រុក នៃខេត្តតាកែវ បាននិងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំកម្មវិធីអបអរសាទរឆ្នាំថ្មីនៅតាមមូលដ្ឋានរៀងៗខ្លួនរួមមាន៖
+ស្រុកបាទី៖
-សង្ក្រាន្តវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨
-សង្ក្រាន្តវិទ្យាល័យ ឈើទាលជ្រុំ ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨
-សង្ក្រាន្តវិទ្យាល័យ សុខ អាន ទន្លេបាទី ថ្ងៃអង្គារ៍ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨
-សង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន ១មិថុនា ថ្ងៃអង្គារ៍ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨
-សង្ក្រាន្តវិទ្យាល័យ សុខ អាន ត្រាំខ្នារ ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨
-សង្ក្រាន្ត តាព្រហ្ម ទន្លេបាទី ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨
+ស្រុកសំរោង៖
-សង្រ្កាន្ត ស្លារម ចាប់ពី ថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ដល់ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ដល់ ១៧ ខែមេសា ឆ្នាំ២០១៨ នៅវត្តមហានាមស្លារម ភូមិត្រពាំងទ្រា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ
+ស្រុកព្រៃកប្បាស៖
ថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅវត្តអង្គអណ្តែត ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ
+ស្រុកទ្រាំង៖
ទ្រាំងសង្រ្កាន្ត ថ្ងៃសៅរ៍ ៧រោច និងថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០១៨ នៅវត្តព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ
+ស្រុកត្រាំកក់៖
-សង្ក្រាន្ត វិ.សម្ដេចអគ្គ ហ៊ុន សែន អង្គតាសោម ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨
-សង្ក្រាន្ត វិទ្យាល័យអង្គរកា ថ្ងៃពុធ ៤រោច ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨
-សង្រ្កាន្តឆ្នាំថ្មី វិទ្យាល័យ សុខ អាន ១ឧសភា ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព. ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨
+ស្រុកកោះអណ្តែត៖
ថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ដល់ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៨
សូមបងប្អូនចូលរួមលេងកម្សាន្តឲ្យបានច្រើនកុះករ។