សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងដូនកែវ ខេត្តតាកែវ ចំនួន ២០នាក់ បានចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផល ក្នុងវត្តត៊ំ

សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងដូនកែវ ខេត្តតាកែវ ចំនួន ២០នាក់ បានចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផល ក្នុងវត្តត៊ំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
ពិធីសម្ពោធនេះស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្ដម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តតាកែវ លោកអភិបាលក្រុង ព្រះសង្ឃ តាជី យាយជី កងកម្លាំងប្រដាប់អាវុធទាំងបីអង្គភាព ក្រុមប្រឹក្សាសង្កាត់ លោកគ្រូ អ្នកគ្រូ យុវជនខ៤ និងប្រជាពលរដ្ឋផងដែរ ។