សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង ខេត្តតាកែវ បានចូលរួមក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្ត សិរីនិវេសន៍ ហៅវត្ត អង្គខ្វាវ
សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង ខេត្តតាកែវ ចំនួន ៥០នាក់ បានចូលរួមក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្ត សិរីនិវេសន៍ ហៅវត្ត អង្គខ្វាវ ស្ថិតក្នុងឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
ពិធីសម្ពោធនេះស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមបណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្រ្តមណ្ឌលតាកែវ និងជាសហប្រធានក្រុមការថ្នាក់កណ្ដាលចុះជួយស្រុកសំរោងទទួលបន្ទុក៣ឃុំ
និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកសំរោង ខេត្តតាកែវ លោកអភិបាលស្រុក មន្ត្រីការិយាល័យជំនាញជុំវិញស្រុក ព្រះសង្ឃ តាជី យាយជី កងកម្លាំងប្រដាប់អាវុធទាំងបីអង្គភាព ក្រុមប្រឹក្សាឃុំ លោកមេភូមិ លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិ កាកបាទក្រហម និងប្រជាពលរដ្ឋសរុបប្រមាណជាង ១២០០ អង្គនាក់ ។