សហភាពសហព័ន្ធយុវជនកម្ពុជា ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ បាននាំយកថវិកា ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងថវិកាយុវជនក្នុងឃុំ ចូលរួមក្នុងពិធីបុណ្យសពរបស់ម្ដាយ កញ្ញា និន ស្រីអូន យុវជន ស.ស.យ.ក. ឃុំព្រៃអំពក
សហភាពសហព័ន្ធយុវជនកម្ពុជា ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ បាននាំយកថវិកា ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងថវិកាយុវជនក្នុងឃុំ សរុប 305,000រៀល ចូលរួមក្នុងពិធីបុណ្យសពរបស់ម្ដាយ កញ្ញា និន ស្រីអូន យុវជន ស.ស.យ.ក. ឃុំព្រៃអំពក ដែលបានទទួលមរណៈភាពកាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ រំលងអធ្រាត្រដោយរោគាពាធ។
សូមឧទ្ទិសដល់បុណ្យបារមី វត្ថុស័ក្តិសិទ្ធទាំងឡាយសូមជួយឃុំគ្រងដួងវិញ្ញាណក្ខន្ធអ្នកមីង ឲ្យបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។