ពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា ស.ស.យ.ក. ចំនួន ៤៥ នាក់ នៅវិទ្យាល័យ ឈើទាលជ្រុំ
ពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា ស.ស.យ.ក. ចំនួន ៤៥ នាក់ នៅវិទ្យាល័យ ឈើទាលជ្រុំ ។
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ ដឹកនាំដោយ លោក ហង្ស វិច្ឆិការាស្សី ប្រធាន ស.ស.យ.ក. ស្រុកបាទី តំណាងឲ្យលោក ភួន ឈីម អភិបាលស្រុក និងជាសមាជិក ស.ស.យ.ក. សកម្ម ខេត្តតាកែវ ទទួលបន្ទុកស្រុកបាទី បានរៀបចំពិធី សំណេះសំណាលជាមួយសមាជិកសមាជិកា ស.ស.យ.ក. ចំនួន ៤៥ នាក់ នៅវិទ្យាល័យ ឈើទាលជ្រុំ ដោយពិធីសំណេះសំណាលនេះ មានការចូលរួមពីលោក ប៉ាន ពុទ្ធារ៉ា នាយកវិទ្យាល័យ ឈើទាលជ្រុំ លោកនាយករង លោកលោកស្រី សមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ផងដែរ។