សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានចុះត្រួតពិនិត្យទីតាំងដេីម្បីប្រារព្ធពិធី សង្ក្រាន្តតាព្រហ្មទន្លេបាទី
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានចុះត្រួតពិនិត្យទីតាំងដេីម្បីប្រារព្ធពិធី សង្ក្រាន្តតាព្រហ្មទន្លេបាទី
នាល្ងាចថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ ដឹកនាំដោយ លោក ភួន ឈីម អភិបាលស្រុកបាទី និងជាសមាជិកសកម្មថ្នាក់ខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានចុះត្រួតពិនិត្យទីតាំងដេីម្បីប្រារព្ធពិធី សង្ក្រាន្តតាព្រហ្មទន្លេបាទី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ។
ក្នុងការចុះត្រួតពិនិត្យទីតាំងនេះផងដែរ ក៏មានការចូលរួមដោយ លោក ខៀវ សុផល និង លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុក លោក លោកស្រីប្រធានការិយាល័យធម្មាការ ការិយាល័យវប្បធម៌ ស្រុកបាទី ព្រមទាំងលោក លោកស្រី ក្រុមប្រឹក្សាឃុំក្រាំងធ្នង់ និងមេភូមិទន្លេបាទី ផងដែរ ។