សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបូរីជលសារ ចូលរួមសម្របសម្រួលលេីគម្រោងប្រឹក្សាសុខភាពប្រជាជនមូលដ្ឋាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ ឯកឧត្តម សួស យ៉ារ៉ា
សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបូរីជលសារ ចូលរួមសម្របសម្រួលលេីគម្រោងប្រឹក្សាសុខភាពប្រជាជនមូលដ្ឋាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ ឯកឧត្តម សួស យ៉ារ៉ា
នៅរសៀលថ្ងៃអាទិត្យ ០៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបូរីជលសារ ខេត្តតាកែវ ចំនួន ១២នាក់ បានចូលរួមសម្របសម្រួល ក្នុងកម្មវិធីចុះប្រឹក្សា ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយក្រុមគ្រូពេទ្យគម្រោងប្រឹក្សាសុខភាពប្រជាជនមូលដ្ឋាន របស់ ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបូរីជលសារ ខេត្តតាកែវ នៅឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយពិនិត្យ និងព្យាបាលបានប្រជាពលរដ្ឋចំនួន ២៣០នាក់ ស្រី១៤០នាក់ ក្នុងនោះកុមារ ៣០នាក់។