សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ ហ៊ត មនោ ប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា ស្រុកត្រាំកក់ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ សមាជិកសមាជិកា ស.ស.យ.ក.
សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ ហ៊ត មនោ ប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា ស្រុកត្រាំកក់ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ សមាជិកសមាជិកា ស.ស.យ.ក. ចំនួន ៧២ នាក់ របស់វិទ្យាល័យ សុខ អាន ១ឧសភា និងវិទ្យាល័យ សុខ អាន លាយបូរ។
ក្រៅពីសំណេះសំណាល និងសួរសុខទុក្ខដល់សមាជិកដែលបានចូលរួម លោក ហ៊ត មនោ ក៏បានជម្រាបជូនប្អូនៗអំពីប្រវត្តនៃការកកើតឡើងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និងផលប្រយោជន៍នៃការចូលរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងបានជម្រុញដល់ប្អូនៗខិតខំប្រឹងប្រែងរៀនសូត្រ និងចូលរួមសកម្មភាពការងារមនុស្សធម៌ សង្គមធម៌ផ្សេងៗ ហេីយគប្បីចៀសវាងនូវអំពេីមិនល្អទាំងឡាយដែលប៉ះពាល់ដល់កិត្តិយសគ្រួសារ សង្គមជាតិ ។