តោះត្រៀមខ្លួនចូលរួមសង្ក្រាន្តបាទី និងសង្ក្រាន្តវិទ្យាល័យយើង !

តោះត្រៀមខ្លួនចូលរួមសង្ក្រាន្តបាទី និងសង្ក្រាន្តវិទ្យាល័យយើង !
នាថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ បានបើកកិច្ចប្រជុំស្តីពីការរៀបចំកម្មវិធីសង្ក្រាន្តបាទី និងសង្ក្រាន្តវិទ្យាល័យទាំង ៥ ក្នុងស្រុកបាទីដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ នៅស្រុកបាទី នាពេលដ៏ខ្លីខាងមុខនេះ។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក ភួន ឈីម អភិបាលស្រុក និងជាសមាជិកសកម្មថ្នាក់ខេត្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ដោយមានការចូលរួមពី លោក ហង្ស វិច្ឆិការាស្សី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបាទី លោក យុគ សុផុន អនុប្រធានការិយាល័យ អប់រំ យុវជន និងកីឡា ស្រុកបាទី លោកនាយក នាយករង វិទ្យាល័យទាំង ៥ របស់ស្រុក ព្រមទាំងលោកលោកស្រី សមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទីផងដែរ។