ពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ចំនួន ១១៧នាក់

ពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ចំនួន ១១៧នាក់។
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ ដឹកនាំដោយ លោក ហង្ស វិច្ឆិការាស្សី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី នារសៀលថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ បានរៀបចំពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ចំនួន ១១៧នាក់នៅវិទ្យាល័យ ហ៊ុន សែន ១មិថុនា ដោយមានការចូលរួមពីលោកអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុក ព្រមទាំងលោកនាយក នាយករងវិទ្យាល័យ ហ៊ុន សែន ១មិថុនាផងដែរ។