សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបូរីជលសារ ចូលរួមពិធីចម្រើនព្រះជន្ម និងប្រកាសសនីយបត្រតែងតាំង ស្រោចស្រពព្រះសុគន្ធវារី

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបូរីជលសារ ចូលរួមពិធីចម្រើនព្រះជន្ម និងប្រកាសសនីយបត្រតែងតាំង ស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះគ្រូជលវាសីមុនី ឌី ចក់!
នារសៀលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបូរីជលសារ ខេត្តតាកែវ ចំនួន២០នាក់ បានចូលរួមពិធីចម្រើនព្រះជន្ម ៥៥ឈានចូល ៥៦ព្រះវស្សា និងប្រកាសសនីយបត្រតែងតាំង ស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះគ្រូជលវាសីមុនី ឌី ចក់ ព្រះអនុគណស្រុកបូរីជលសារ និងជាព្រះចៅអធិការវត្តអង្គក្រូច ឡើងជាទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ។