អំណោយនៃក្តីស្រឡាញ់

អំណោយនៃក្តីស្រឡាញ់
គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស បាននាំយកអំណោយសប្បុរសធម៌ដូចជា អង្ករ ទឹកដោះគោ សាប៊ូ ម្សៅក្រអូប ប្រេងកូឡា សម្លៀកបំពាក់ និងថវិកាមួយចំនួនរបស់ ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ រួមជាមួយក្រុមហ៊ុនធានារ៉ាប់រង Manulife និងថវិកាសមាជិកសមាជិកាគណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ជូនដល់គ្រួសារ បងប្រុសតង់ សុជាតិ និងប្រពន្ធ មាំ ឡិប ដែលមានកូនភ្លោះ ២នាក់ ព្រមទាំងមានជីវភាពក្រីក្រ រស់នៅភូមិស្វាយចាល់ ឃ៊ំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។