រួមគ្នាជួយសាងសង់ផ្ទះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត!

រួមគ្នាជួយសាងសង់ផ្ទះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត!
ព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជន ស្រុកទ្រាំង ខេត្តតាកែវ ដឹកនាំដោយលោក អ៊ុំ ចំរើន សហប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំខ្វាវ និងជាអភិបាលរងស្រុក បានចុះជួយសាងសង់ផ្ទះអ្នកមីង លី នី ដែលមានជីវភាពខ្វះខាតនៅភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមនិងបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តជួយជាកម្លាំងផងដែរ ។ ក្រោយពីទទួលបានផ្ទះថ្មី អ្នកមីងបានសម្ដែងសេចក្ដីត្រេកអរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំខ្វាវ ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងឃុំ ជាក់ស្ដែងដូចការសាងសង់ផ្ទះរបស់អ្នកមីង នាពេលនេះជាដេីម ។