វប្បធម៌នៃការចែករំលែក ជួយសម្រាលបន្ទុកគ្នាក្នុងគ្រាទ័លលំបាក
វប្បធម៌នៃការចែករំលែក ជួយសម្រាលបន្ទុកគ្នាក្នុងគ្រាទ័លលំបាក
នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស បាននាំយកអំណោយដូចជា អង្ករ គ្រឿងទេស សម្ភារប្រេីប្រាស់ និងថវិកាមួយចំនួនរបស់ ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងព្រះចៅអធិការវត្តចារ ព្រមទាំងសមាជិកសមាជិកា ស.ស.យ.ក. ស្រុក ជូនដល់ក្រុមគ្រួសារបងប្រុស ហុង និងបងស្រី អ៊ីម ដែលត្រូវភ្លើងឆេះផ្ទះកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១៣រសៀល នៅ ភូមិដូងខ្ពស់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។