យុវជនដើម្បីវប្បធម៌ជាតិ

"យុវជនដើម្បីវប្បធម៌ជាតិ"
ព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី ខេត្តតាកែវ បានចូលរួមក្នុងការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនាលើកទី២០ ឆ្នាំ២០១៨ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ" នៅក្នុងវត្តគំនូរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។
ការប្រារព្ធទិវាវប្បធម៌ជាតិនេះ មានគោលបំណងជំរុញ និងផ្សព្វផ្សាយ ផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំឮក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិព្រមទាំងដើម្បីប្រែក្លាយ ព្រះរាជាណាចក្រកម្ពុជាទៅជាព្រះរាជាណាចក្រនៃវប្បធម៌។
ទិវានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ថៃ នរ:សត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីណាក់ លោកស្រី  គា សុភូ អភិបាលរងខេត្តតាកែវ ព្រមទាំងមន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងស្រុកអង្គរបូរីប្រមាណ ៦០០នាក់ ផងដែរ។