ស.ស.យ.ក. ស្រុកអង្គរបូរី បាននាំយកថវិកាមួយចំនួនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះគ្រួសារសព លោកយាយ មាស សាម៉ន

ស.ស.យ.ក. ស្រុកអង្គរបូរី បាននាំយកថវិកាមួយចំនួនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះគ្រួសារសព លោកយាយ  មាស សាម៉ន
នៅថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី ខេត្តតាកែវ បាននាំយកថវិកាមួយចំនួនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះគ្រួសារសព លោកយាយ  មាស សាម៉ន ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៨ឆ្នាំ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ដោយជរាពាធ នៅក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។
សូមឧទ្ទិសដល់បុណ្យបារមី វត្ថុស័ក្តិសិទ្ធទាំងឡាយសូមជួយឃុំគ្រងដួងវិញ្ញាណក្ខន្ធលោកយាយ ឲ្យបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។