ស.ស.យ.ក ស្រុកអង្គរបូរី ខេត្តតាកែវ បានចូលរួមក្នុង ពិធីសម្ពោធដាក់អោយប្រើប្រាស់នូវស្ថានីយ៍ទឹកស្អាតសហគមន៍ឃុំពន្លៃ

ស.ស.យ.ក ស្រុកអង្គរបូរី ខេត្តតាកែវចំនួន ២០នាក់ បានចូលរួមក្នុង ពិធីសម្ពោធដាក់អោយប្រើប្រាស់នូវស្ថានីយ៍ទឹកស្អាតសហគមន៍ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ដែលជាអំណោយរបស់សមាគមនអភិវឌ្ឍន៍ វិជ្ជាពេទ្យ និងជំនួយមនុស្សធម៌ដល់កម្ពុជា ក្រុងលីយ៉ុង ប្រទេសបារាំង ។ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ហេ កាន់ អនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ឈួ  សុធា អភិបាលរងខេត្តតាកែវ និងលោក មុី ជិន ប្រធានសមាគមន៍ អភិវឌ្ឍន៍វិជ្ជាពេទ្យ និងជំនួយមនុស្សធម៌ដល់កម្ពុជា  ក្រុងលីយ៉ុង ប្រទេសបារាំង។