សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សូមអបអរសាទរចំពោះប្អូនៗទាំងអស់ដែលជាជ័យលាភីថ្នាក់ជាតិផ្នែកតែងកំណាព្យ និងជ័យលាភីថ្នាក់ជាតិ ផ្នែកអានអត្ថបទ ក្នុងទិវាជាតិអំណានលើកទី៣
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សូមអបអរសាទរចំពោះប្អូនៗទាំងអស់ដែលជាជ័យលាភីថ្នាក់ជាតិផ្នែកតែងកំណាព្យ និងជ័យលាភីថ្នាក់ជាតិ ផ្នែកអានអត្ថបទ ក្នុងទិវាជាតិអំណានលើកទី៣ ដែលប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ៖ "អំណានជាកំណប់វិជ្ជាមហាសាល"។ ជាពិសេស ក៏សូមអបអរសាទរផងដែរ ដល់យុវជនមកពីខេត្តតាកែវ ដែលមានប្អូនប្រុស សោ គឹមស្រូយ ដែលបានទទួលជ័យលាភីថ្នាក់ជាតិលេខ១ ផ្នែកតែងកំណាព្យ និងប្អូនស្រី ទិត ពិសី ទទួលបានជ័យលាភីថ្នាក់ជាតិលេខ២ ផ្នែកអានអត្ថបទ។
យើងខ្ញុំជឿជាក់ថា ចំណេះដឹង និងទេពកោសល្យរបស់ប្អូនៗ នឹងចូលរួមយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមជាតិ នាពេលខាងមុខ។