រួមគ្នានាំយកក្រមាខ្មែរឆ្ពោះទៅកាន់ពិភពលោក!

រួមគ្នានាំយកក្រមាខ្មែរឆ្ពោះទៅកាន់ពិភពលោក!
ថ្ងៃ អាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ ដែលចូលរួមក្នុងកម្មវិធីបោះជំរំមិត្តភាពកម្ពុជា-វៀតណាម ចំនួន៣៥នាក់ ដើម្បីសិក្សាស្វែងយល់អំពីកម្មវិធីក្រមា និងចូលរួមត្បាញក្រមា ដើម្បីបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក។
ការចូលរួមត្បាញក្រមាបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក គឺជាការួមចំណែកក្នុងការលើកស្ទួយកិត្តិនាមប្រទេសកម្ពុជា ក៏ដូចជាក្រមាខ្មែរឱ្យកាន់តែល្បីរន្ទឺនៅលើពិភពលោក។
កម្មវិធី«បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក» បើកជូនសាធារណៈជនចូលរួមដោយសេរី ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង០៨ព្រឹក រហូតដល់ម៉ោង០៩យប់ នៅទីធ្លាសួនច្បារនៃវាលព្រះមេរុ ខាងជើងព្រះបរមរាជវាំង។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងទូរស័ព្ទមកកាន់លេខ 1279 ដោយឥតគិតថ្លៃ ឬចូលទៅកាន់គេហទំព័ររបស់កម្មវិធី www.GoGoCambodia.asia