សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្រាំកក់ ខេត្តតាកែវ បានចុះសំណេះសំណាលជាមួយប្អូនៗសមាជិកសមាជិកា របស់វិទ្យាល័យចំនួន២ គឺ វិទ្យាល័យអង្គសង្កែ និង វិទ្យាល័យ ហ៊ុន សែន ត្នោតជ៊ំ
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្រាំកក់ ខេត្តតាកែវ ដឹកនាំដោយលោក ហ៊ត មនោ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្រាំកក់ បានចុះសំណេះសំណាលជាមួយប្អូនៗសមាជិកសមាជិកា របស់វិទ្យាល័យចំនួន២ គឺ វិទ្យាល័យអង្គសង្កែ និង វិទ្យាល័យ ហ៊ុន សែន ត្នោតជ៊ំ ដោយមានការចូលរួមពីលោកនាយកវិទ្យាល័យទាំងពីរ លោកគ្រូ អ្នកគ្រូ និងសមាជិកស.ស.យ.ក វិទ្យាល័យទាំងពីរសរុបចំនួន ៦០នាក់។ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារ ស.ស.យ.ក ស្រុកក៏បាននាំយកថវិការបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក ខេត្តតាកែវ មួយចំនួនដើម្បីចូលរួមចំណែកកសាងអគារសិក្សាមួយខ្នង មានពីរបន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ត្នោតជុំ ផងដែរ។