ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ចំនួន៣៥រូប បានចូលរួមពិធីបោះជំរំមិត្តភាពយុវជន កម្ពុជា−វៀតណាម

ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ចំនួន៣៥រូប បានចូលរួមពិធីបោះជំរំមិត្តភាពយុវជន កម្ពុជា−វៀតណាម ដែលរៀបចំដោយ ស.ស.យ.ក. ខេត្តកណ្ដាល ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៤ ដោយមានការចូលរួមពី យុវជន ស.ស.យ.ក. ខេត្តតាកែវ ខេត្តកណ្ដាល នៃព្រះរាជាណាចក្រកម្ពុជា និង ខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ពិធីបោះជំរំនេះប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទី ០៩ ដល់ ១១ ខែមីនា ឆ្នាំ២០១៨។