សមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ បាននាំយកអង្ករ សម្ភារប្រើប្រាស់ ជូនដល់លោកយាយ ឈិន ប្រុក អាយុ ៨៤ ឆ្នាំ ដែលមានជំងឺប្រចាំកាយ

សមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ ចំនួន០៧នាក់ បាននាំយកអង្ករ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនដែលបានមកពីទឹកចិត្តសប្បុរសរបស់សមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី និងអ្នកស្រី ហៃ ហួរ អាជីវករ ផ្សារអង្គរបូរី ជូនដល់លោកយាយ ឈិន ប្រុក អាយុ ៨៤ ឆ្នាំ ដែលមានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាត មានទីលំនៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។