តើបងប្អូននៅចាំអំពីការប្រកួតប្រជែងគូររូបតួអង្គនិមិត្ត និងតែងនិពន្ធពាក្យស្លោកសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំកន្លងទៅដែរឬទេ?

តើបងប្អូននៅចាំអំពីការប្រកួតប្រជែងគូររូបតួអង្គនិមិត្ត និងតែងនិពន្ធពាក្យស្លោកសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំកន្លងទៅដែរឬទេ? ដោយឡែក ដើម្បីបង្កើតលក្ខណៈប្លែកនឹងខុសពីឆ្នាំកន្លងទៅ នៅក្នុងឆ្នាំនេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងរៀបចំកម្មវិធីការប្រកួតប្រជែងការរចនាប័ណ្ណជូនពរ និងការរចនាអាវយឺត សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំច ព.ស. ២៥៦១~២៥៦២ គ.ស. ២០១៨ ក្រោមប្រធានបទ “សាទរមរតកដូនតា” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី០៨ ខែមីនា២០១៨។ អាស្រ័យហេតុនេះសូមសាធារណជន និងយុវជនទូទៅ ដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យចូលរួមកម្មវិធីប្រកួតប្រជែងនេះឱ្យបានច្រើនកុះករ។ សូមស្វែងរកព័ត៌មានលម្អិតអំពីលក្ខខណ្ឌ និងកាលបរិច្ឆេទនៃកម្មវិធីប្រកួតនៅលើខិតប័ណ្ណផ្សព្វផ្សាយ ឬអាចទំនាក់ទំនងមកកាន់អ៊ីម៉ែល angkor.sankranta@gmail.com ឬលេខទូរស័ព្ទ៖ ០៩២ ២២៤ ៥៣៧/ ០១៥ ២៩៣ ៣៩៩។ សូមជូនពរសំណាងល្អ!