សហភាពសហព័ន្ធយុវជនកម្ពជា ស្រុក សំរោង ខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសតែងតាំងស្រោចស្រពសុគន្ធវារី ចំរើនព្រះជន្ម និងចងព្រះហត្ថព្រះគ្រូចន្ទត្ថេរោ ពៅ ជឿន ជាព្រះចៅអធិការ

សហភាពសហព័ន្ធយុវជនកម្ពជា ស្រុក សំរោង ខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសតែងតាំងស្រោចស្រពសុគន្ធវារី ចំរើនព្រះជន្ម និងចងព្រះហត្ថព្រះគ្រូចន្ទត្ថេរោ ពៅ ជឿន ជាព្រះចៅអធិការ គ្រូសូត្រស្ដាំឆ្វេងវត្តចិញ្ចាត្រ័យ(ហៅអំពិលបី) ភូមិដីក្រហម ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ម៉ៅ ហា វណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល និងជាសហប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកសំរោង ទទួលបន្ទុក៨ឃុំ ព្រមទាំងមានការអញ្ជើញចូលរួមអបអរសាទរពីលោក លោកស្រីក្រុមប្រឹក្សាស្រុក អភិបាលស្រុក មន្ត្រីការិល័យជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី ព្រះសង្ឃ លោកតាជី យាយជី ក្រុមប្រឹក្សាឃុំ លោកមេភូមិ យុវជនកាយារិទ្ធ យុវជនកាកបាតក្រហម និងប្រជាពលរដ្ឋសរុបជាង ១១០០ អង្គនាក់ ។