ស.ស.យ.ក-តាកែវ និងសកម្មភាពសង្គមថ្ងៃចុងសប្ដាហ៍

ស.ស.យ.ក-តាកែវ និងសកម្មភាពសង្គមថ្ងៃចុងសប្ដាហ៍
សមាជិក សមាជិកា ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ចំនួន១០នាក់ ស្រី០៣នាក់ បានចុះជួយសាងសង់ផ្ទះ០១ខ្នង ជូនដល់ លោក ណត ម៉ៅ អាយុ៦៦ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ដែលមានជីវភាពខ្វះខាត គ្មានផ្ទះស្នាក់អាស្រ័យ គ្មានដីស្រែចំការ គ្មានប្រពន្ធកូន និងពិការដៃស្ដាំផងដែរ។ ដោយលោកពូ បានស្នើសុំដីពីបងប្អូនសម្រាប់សង់ផ្ទះរស់នៅ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ឃុំរនាម បានចំណាយលើការសាងសង់ផ្ទះជូនលោកពូ និងមានការចូលរួមជាកម្លាំងសាមគ្គីក្នុងការសាងសង់ពី លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងជាពិសេសសមាជិក សមាជិកា ស.ស.យ.ក. ស្រុកទ្រាំង ដែលនៅមូលដ្ឋានផ្ទាល់តែម្ដង។