សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសំរោង ចំនួន ២០ នាក់ បានចូលរួមក្នុងពិធីសម្ពោធព្រះវិហារ និងសមិទ្ធិផលនានា ក្នុងវត្តដំរីយកទឹក(វត្តបាលីថ្មី)
សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសំរោង ចំនួន ២០ នាក់ បានចូលរួមក្នុងពិធីសម្ពោធព្រះវិហារ និងសមិទ្ធិផលនានា ក្នុងវត្តដំរីយកទឹក(វត្តបាលីថ្មី) ស្ថិតក្នុងឃុំជំរះពេន ស្រុកសំរោងខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកសំរោង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាល និងអភិបាលរងស្រុក ព្រះសង្ឃ មន្រ្តីរាជការជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ យុវជនកាយ៉ារិទ្ធិ កាកបាទក្រហម និងប្រជាពលរដ្ឋសរុបជាង ១៤០០អង្គនាក់ ។