តោះៗៗ ក្រុមរបាំបុរាណ ប្រពៃណី និងប្រជាប្រិយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តកំពុងរៀបចំជ្រើសយុវជន យុវនារី ចូលរួមជាយុវជនស្ម័គ្រចិត្ត

តោះៗៗ ក្រុមរបាំបុរាណ ប្រពៃណី និងប្រជាប្រិយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សូមជូនដំណឹងដល់យុវជន យុវនារី ទាំងអស់ដែលមានបំណងចង់ចូលរួមជាយុវជនស្ម័គ្រចិត្តក្នុងក្រុមរបាំបុរាណ ប្រពៃណី និងប្រជាប្រិយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ ខាងមុខនេះ ក្រុមរបាំយើងកំពុងរៀបចំជ្រើសយុវជន យុវនារី ទាំងធ្លាប់ចូលរួម រឺមិនធ្លាប់ចូលរួម ព្រឹត្តិកាណ៍អង្គរសង្ក្រាន្តទាំងអស់ ដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យដើម្បីចុះឈ្មោះចូលរួមជាយុវជនស្ម័គ្រចិត្តក្នុងក្រុមរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ តាមរយៈតំណនេះ https://goo.gl/forms/AO18iXuyQ2HuS0Ts1
រឺអាចមកទទួលពាក្យដោយផ្ទាល់នៅទីស្នាក់ការកណ្តាល នៃ សហភាពសហព៍ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលមានអស័យដ្ឋាន ផ្ទះលេខ២៤ ផ្លូវ២២៨ កែង៥៥ សង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ
កាលបរិច្ឆេទឈប់ទទួលពាក្យ: ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច
Deadline: 10 January 2017 @5pm
ពត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ 011596440 ឬ 070985032
"គ្រួសាររបាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សូមស្វាគមន៍"
ដោយក្ដីគោរពពីយើងខ្ញុំ
ក្រុមការងាររបាំបុរាណ ប្រពៃណី និងប្រជាប្រិយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត!