អបអរសាទរខួបលើកទី ៣៩ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៨)

អបអរសាទរខួបលើកទី ៣៩ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៨)
ព្រឹកថ្ងៃអាទិត្យ ០៦រោច ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវចំនួន ១០០នាក់ បានចូលរួមក្នុងមិទ្ទីញអបអរសាទរខួបលើកទី ៣៩ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៨) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋសរុប ៧៤១០។
៧ មករា ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រដែលបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា រាប់លាននាក់ អោយរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ប៉ុល ពត ដ៍សាហាវយង់ឃ្នងបំផុត ដែលបានបើកឡើងនូវសករាជថ្មី នៃកម្ពុជា គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍន:ភាពសង្គម។
យើងប្រារព្ធខួបអនុស្សាវរីយ៍នេះឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការ:ដ៍ឧត្តុង្គឧត្តមរបស់វីរះកម្មាភិបាលយុទ្ធជន យុទ្ធនារីនៃរណ:សិរ្យសង្គ្រោះជាតិកម្ពុជា ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងការប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងការពារការរស់ឡើងវិញរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា៕