តោះ ! យើងនាំគ្នាសម្អាតផ្ទះរបស់យើង
« តោះ ! យើងនាំគ្នាសម្អាតផ្ទះរបស់យើង » ជាប្រធានបទដ៏មានសារៈសំខាន់ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា
សមាជិក សមាជិកា ស.ស.យ.ក. ស្រុកអង្គរបុរី ខេត្តតាកែវ បានចូលរួមអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា តាមរយៈការចូលរួមសម្អាតបរិស្ថាននៅតាមដងផ្លូវសាធារណៈ ក្នុងទីរួមស្រុកអង្គរបុរី ក្រោមការដឹកនាំដោយ លោកអភិបាល នៃគណៈអភិបាលស្រុក និងមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងស្រុក។
តោះ ! យើងនាំគ្នាសម្អាតផ្ទះរបស់យើង គួបផ្សំនឹងសកម្មភាពសង្គមរបស់យុវជន បានធ្វើឱ្យមានការបណ្ដុះស្មារតីស្រលាញ់ និងចូលរួមថែរក្សាអនាម័យស្អាត បរិស្ថានស្អាត ដល់ប្រជាពលរដ្ឋគ្រប់រូប ក្នុងទិសដៅនៃការរស់នៅប្រចាំថ្ងៃប្រកបដោយផាសុកភាព។