ព្រះរាជាណាចក្រកម្ពុជាសម្រេចបានការទាមទារត្រលប់មកវីញនូវគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរពីចក្រភពអង់គ្លេស
ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដោយមានការគាំទ្រមិនអាចខ្វះបានពីប្រមុខរាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជាសម្រេចបានការទាមទារត្រលប់មកវីញនូវគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរពីចក្រភពអង់គ្លេស។ សហភាពសហព័ន្ធយុវជនកម្ពុជាសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងសូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទូទាំងប្រទេស និងដែលនៅជុំវិញពិភពលោក មេត្តាចូលរួមអបអរសាទរដំណើរយាងត្រលប់មកមាតុភូមិនៃភាពត្រចះត្រចង់ និងមោទនភាពជាតិខ្មែរយើង។