សូមជម្រាបជូនដំណឹងអំពីការដង្ហែគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរពីចក្រភពអង់គ្លេស

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)មានកិត្តិយសដ៏ខ្ពង់ខ្ពស់ក្រៃលែងសូមជម្រាបជូនដំណឹងអំពីការដង្ហែគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរពីចក្រភពអង់គ្លេស។ សូមបងប្អូនជនរួមជាតិ សាធារណជនទាំងអស់មេត្តាចូលរួមអបអរសាទរ និងរង់ចាំទទួលរតនវត្ថុដ៏មានតម្លៃវិសេសវិសាល ជាដួងព្រលឹងនៃបុព្វបុរសខ្មែរយាងត្រលប់មកមាតុភូមិកម្ពុជា។