ស្នាមញញឹមរបស់កុមារគឺជាការចង់បានរបស់យើងទាំងអស់គ្នា

“ស្នាមញញឹមរបស់កុមារគឺជាការចង់បានរបស់យើងទាំងអស់គ្នា”
“សូមថ្លែងអំណរគុណចំពោះការចូលរួមរបស់ក្រុមអ្នកស្ម័គ្រចិត្តមកពីវិទ្យាល័យណានឈៀវ នៃសាធារណរដ្ឋសិង្ហបុរី”
រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ដល់ថ្ងៃ១៥ ខែវិច្ឆិកាឆ្នាំ២០១៧ សមាជិក ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បានសហការជាមួយក្រុមអ្នកស្ម័គ្រចិត្តមកពីវិទ្យាល័យណានឈៀវ នៃសាធារណរដ្ឋសិង្ហបុរី ចំនួន២៩រូប លើគម្រោងសុខភាពអនាម័យ ចំពោះកុមារ ដែលជាសិស្សានុសិស្សនៅសាលាបឋមសិក្សាក្រាំងកណ្ដាល ស្ថិតក្នុងភូមិក្រាំងកណ្ដាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
សកម្មភាពទាំងអស់រួមមាន
- ការសាងសង់បង្គន់អនាម័យ
- ការជួសជុលបណ្ណាល័យ
- ការជួសជុលបន្ទប់រៀន
- សាងសង់ ដងទង់ជាតិថ្មី
- បង្រៀនអំពីអនាម័យមាត់ធ្មេញ ការលាងសម្អាតដៃ សារៈសំខាន់នៃការអប់រំ ល្បែងសិក្សា
- សាងសង់សួនកុមារ