របបប្រល័យពូជសាសន៍ យើងត្រូវចាំច្បាស់ជារបបយង់ឃ្នង កាប់សម្លាប់ខ្មែរឯងទាំងគ្មានខុសឆ្គង សាច់ញាតិប្អូនបងនិរាសព្រាត់ប្រាស់
"របបប្រល័យពូជសាសន៍ យើងត្រូវចាំច្បាស់ជារបបយង់ឃ្នង
កាប់សម្លាប់ខ្មែរឯងទាំងគ្មានខុសឆ្គង សាច់ញាតិប្អូនបងនិរាសព្រាត់ប្រាស់"
ដើម្បីជាការរំលឹក និងបង្ហាញពីអតីតកាលដ៏ជូរចត់ របស់ប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ប៉ុលពត អោយយុវជនជំនាន់ក្រោយបានដឹងកាន់តែច្បាស់ និងនាំគ្នាទប់ស្កាត់ជានិច្ចនូវការវិលត្រឡប់នូវរបបនេះ ហើយស្រឡាញ់សន្តិភាព ដែលប្រទេសកម្ពុជាមានសព្វថ្ងៃនេះ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង ខេត្តតាកែវ បានសហការជាមួយលោកគ្រូ អ្នកគ្រូនៃវិទ្យាល័យសម្តេច បានដឹកនាំ សមាជិក ស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ ចំនួន២៥នាក់ ស្រី៨នាក់ ព្រមទាំងសិស្សានុសិស្សនៅវិទ្យាល័យសម្ដេចឪ ចំនួន៣៦៨នាក់ធ្វើទស្សនកិច្ចសិក្សានៅ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក មន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ស២១) និងចូលរួមស្ដាប់អំពីដំណើរការនៃសវនាការសាលាក្ដីខ្មែរក្រហម ៕