សៀវភៅចំនួន ៦៣ក្បាល នាំយកទៅប្រគល់ ជូនដល់លោកនាយកវិទ្យាល័យ សុខអានក្ដីទន្ទឹម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ

សៀវភៅចំនួន ៦៣ក្បាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ត្រូវបានលោក ស៊ីន សុផល អភិបាលរងស្រុកសំរោង លោក ស្វាយ ឧត្ថោ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ តំណាងឯកឧត្តម សុខ ពុទ្ធិវុធ នាំយកទៅប្រគល់ ជូនដល់លោកនាយកវិទ្យាល័យ សុខអានក្ដីទន្ទឹមនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីដាក់នៅបណ្ណាល័យ ទុកអោយសិស្សានុសិស្សសិក្សាស្រាវជ្រាវបង្កើនចំណេះដឹងបន្ថែមទៀត ក្រោយពីវិទ្យាល័យនេះត្រូវបានអគ្គីភ័យឆាបឆេះអគារទីចាត់ការ និងបណ្ណាល័យចំនួនបីបន្ទប់ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ហើយពេលនេះកំពុងតែរៀបចំឡើងវិញ។
សៀវភៅដែលបានប្រគល់ជូនរួមមាន៖
សៀវភៅគោលនយោបាយ ០១ក្បាល, និតិរដ្ឋបាល ០២ក្បាល, ច្បាប់ស្ដីពីការងារ ០១ក្បាល, រដ្ឋធម្មនុញ្ញ ០១ក្បាល, កម្ពុជាឆ្ពោះទៅមុខ ០២ក្បាល, កម្មវិធីមេរៀនទូទៅ ០១ក្បាល, កម្ពុជានឹងអង្គការពាណិជ្ជកម្ម ០២ក្បាល, រមណីដ្ឋានភាសារចិន ០២ក្បាល, កីឡា ០២ក្បាល, សៀវភៅសិក្សាកុំព្យូទ័រ ០១ក្បាល, មហាបុរសខ្មែរ ០២ក្បាល, សេចក្ដីព្រៀង ០១ក្បាល, ស្ដេចគ្មានបល្លង្ក ០១ក្បាល, ទឹកដីនឹងប្រពៃណី ០២ក្បាល, La Sagesse ០១ក្បាល, short -term ០១ក្បាល, new snapshot ០២ក្បាល, dalai lama ០១ក្បាល, jared diamond ០១ក្បាល, high impact ០១ក្បាល, ready to order ០១ក្បាល, icon ០២ក្បាល, North star ០១ក្បាល, super tots2 ០២ក្បាល, super tots3 0២ក្បាល, balloons ០១ក្បាល, opportunities ០១ក្បាល, wow ០១ក្បាល, spectrum ០១ក្បាល, tracks4 ០២ក្បាល, opportunities ០២ក្បាល, north star (advan) ០២ក្បាល, true color ០១ក្បាល, north star (high) ០២ក្បាល, on target ០១ក្បាល, go on ០១ក្បាល, communicatorII ០២ក្បាល, on your mark ០២ក្បាល, in charge ០២ក្បាល, contermporary ០២ក្បាល, programming ០១ក្បាល, on the go ០១ក្បាល។