សមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ បានចូលរួមសម្របសម្រួលដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ដែលធ្វើការព្យាបាល ពិនិត្យ និងបើកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

សមាជិក ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ ចំនួន២៤នាក់ ស្រី១១នាក់ បានចូលរួមសម្របសម្រួលដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ចំនួន២៨០នាក់ ដែលធ្វើការព្យាបាល ពិនិត្យ និងបើកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានប្រមាណជាង៤០០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន អង្គរបូរី ស្ថិតក្នុងឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។