ស្វាគមន៍ដំណើរមកដល់នៃក្រុមអ្នកស្ម័គ្រចិត្តមកពីវិទ្យាល័យណានឈៀវ នៃសាធារណរដ្ឋសិង្ហបុរី

ស្វាគមន៍ដំណើរមកដល់នៃក្រុមអ្នកស្ម័គ្រចិត្តមកពីវិទ្យាល័យណានឈៀវ នៃសាធារណរដ្ឋសិង្ហបុរី
ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ សហការជាមួយក្រុមអ្នកស្ម័គ្រចិត្តមកពីវិទ្យាល័យណានឈៀវ នៃសាធារណរដ្ឋសិង្ហបុរី ចំនួន២៩រូប លើគម្រោងសុខភាពអនាម័យ ចំពោះកុមារ ដែលជាសិស្សានុសិស្សនៅសាលាបឋមសិក្សាក្រាំងកណ្ដាល ស្ថិតក្នុងភូមិក្រាំងកណ្ដាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
សកម្មភាពសំខាន់ៗ នៃគម្រោងនេះរួមមាន
- ការសាងសង់បង្គន់អនាម័យ
- ការជួសជុលបណ្ណាល័យ
- ការជួសជុលបន្ទប់រៀន
- សាងសង់ ដងទង់ជាតិថ្មី
- បង្រៀនអំពីអនាម័យមាត់ធ្មេញ ការលាងសម្អាតដៃ សារៈសំខាន់នៃការអប់រំ ល្បែងសិក្សា
- សាងសង់សួនកុមារ
សាលាបឋមសិក្សាក្រាំងកណ្ដាល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧