អបអរសាទរខួបទី៦៤ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៧

អបអរសាទរខួបទី៦៤ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៧
ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវចំនួន ៥០នាក់ បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៦៤ ទិវាបុណ្យឯករាជ្យ ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៧ ដែលដឹកនាំឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត និងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តតាកែវយ៉ាងច្រើនកុះករ។
ក្នុងនាមជាយុវជនកូនចៅ ចៅទួតរបស់ព្រះអង្គនឹងចងចាំជានិច្ចចំពោះមហាវីរៈភាពដ៏អស្ចារ្យ ស្នាព្រះហស្ថដ៏ថ្លៃថ្លា អង់អាចក្លាហានរបស់សម្តេចតា សម្តេចតាទួត ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋ បានដឹកនាំតស៊ូរំដោះមាតុភូមិកម្ពុជាចេញពីនឹមអាណានិគមរហូតបានទទួលឯករាជ្យពេញលេញ និងទាមទារសិទ្ធ សេរីភាពពេញបរិបូរណ៍ដល់ប្រជាជន ប្រទេសជាតិ និងមាតុភូមិកម្ពុជានៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។