សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង៖
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា អង្គការស្នាមញញឹមកម្ពុជា សហការជាមួយមន្ទីរពេទ្យខ្មែរ-សូវៀត រួមជាមួយគ្រូពេទ្យឯកទេសវះកាត់ SINGHEALTH និងគ្រូពេទ្យឯកទេស SURGICAL VULUNTEERS INTERNATIONAL ប្រទេសសឹង្ហបូរី នឹងធ្វើការវះកាត់មាត់ឆែប ក្រអូមឆែប វះកាត់កុមារ និងពិការមុខមាត់ ជូនប្រជាពលរដ្ឋដោយឥតបង់ប្រាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
បញ្ជាក់៖
-ការវះកាត់កុមារ និងពិការមុខមាត់ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧
-ការវះកាត់មាត់ឆែប ក្រអូមឆែប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧
-ការពិនិត្យ និងចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទ៖
-០២៣ ២១១ ៤០៥
-០៩៦៨ ៤៦៦ ៩៩១
-០១២ ៦៥៥ ៧៨៦
សូមអរគុណ!