លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានមកជួបក្រុមកីឡាករ ទូកង តាកែវទ្រាំងសុខសែនជ័យ និងផ្តល់អំណោយជាថវិកា ៦,៦លានរៀល ជារង្វាន់

លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានមកជួបក្រុមកីឡាករ ទូកង តាកែវទ្រាំងសុខសែនជ័យ និងផ្តល់អំណោយជាថវិកា ៦,៦លានរៀល ជារង្វាន់ ដល់ក្រុមកីឡាករ ដែលបានខិតខំប្រឹងប្រែងរហូតទទួលលបានជ័យជំនះលេីការប្រកួត ៥/៦លេីក រួមជាមួយសំភារ: និងភេសជ្ជ:មួយចំនួនផងដែរ។
លោក បានកោតសរសេីរ និងថ្លែងអំណរគុណក្រុមកីឡាករនិងក្រុមការងារដែលបានខិតខំទាំងកម្លាំងកាយចិត្តដេីម្បីដណ្ដើមយកជ័យជំនះ និងកិត្តិយសដល់ខេត្តតាកែវយេីង ហេីយក៏បានជូនពរឱ្យធ្វេីដំណេីរត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថភាព។